កីឡាករ Angel Di Maria របស់ក្លឹប Paris Saint-Germain អាចនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីការប្រកួត FIFA World Cup ឆ្នាំ 2022។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានលើកឡើងដូចគ្នាបន្ទាប់ពីការឈ្នះរបស់ពួកគេលើវេណេហ្ស៊ុយអេឡា ក្នុងវគ្គជម្រុះកាលពីសប្តាហ៍មុន។
គាត់បានបង្ហោះសារនៅលើគណនី Instagram របស់គាត់ថា៖ «ខ្ញុំគ្រាន់តែចង់និយាយអរគុណចំពោះក្តីស្រលាញ់ដ៏ធំសម្បើមដែលបានទទួល។ ខ្ញុំតែងតែសុបិន្តឃើញអ្វីគ្រប់យ៉ាងដែលខ្ញុំបានរស់នៅក្នុងរាត្រីដ៏ស្រស់ស្អាតនេះ។ វាប្រហែលជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយនឹងអាវនេះនៅក្នុងប្រទេសអាហ្សង់ទីន។ ហើយអាចនិយាយបានថាវាពិតជាអស្ចារ្យណាស់»។
វាជាការបង្ហាញថាគាត់នឹងចូលនិវត្តន៍ក្រោយការប្រកួតនៅប្រទេសកាតា ហើយឥឡូវនេះ TyC Sports បានរាយការណ៍ថា Di Maria ពិតជាមានគម្រោងព្យួរស្បែកជើងរបស់គាត់បន្ទាប់ពី World Cup។
បញ្ជាក់ផងដែរថា ការចូលនិវត្តន៍របស់គាត់ពីក្រុមជម្រើសជាតិ មិនមានន័យថាគាត់បញ្ចប់អាជីពបាល់ទាត់របស់គាត់ពីក្លឹបនោះទេ៕