នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ក្នុងចំណោម ១១ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្រុកសំរោងទងនិងស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ដែលមន្ត្រីយើងបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ មានដេប៉ូចំនួន ៤ទីតាំង ត្រូវមន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ និងខេត្តកំពង់ស្ពឺ រកឃើញថាពុំមានភាពអនុលោមតាមបទប្បញ្ញត្តិ និងបានឈានទៅដល់ការពិន័យអន្តរការណ៍ដើម្បីឱ្យមានការកែតម្រូវ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់លើម្ចាស់ដេប៉ូទាំង៤ទីតាំងនោះ។
នៅក្នុងរាជធានីភ្នំពេញឯណោះវិញ មន្ត្រី ក.ប.ប. បានចុះអង្កេតនិងតាមដានតម្លៃប្រេងឥន្ធនៈ បានចំនួន ១០ស្ថានីយ/ដេប៉ូ ជាលទ្ធផល ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទាំងនោះបានដាក់លក់ក្នុងតម្លៃសមស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF