Barcelona សង្ឃឹមយ៉ាងមុតមាំថាអាចចុះហត្ថលេខាលើប្រធានក្រុម Chelsea កីឡាករ Cesar Azpilicueta លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្តកុងត្រារបស់គាត់ជាមួយក្លឹបតោខៀវរយៈពេលមួយឆ្នាំទៀត នេះបើយោងតាមកាសែត The Daily Telegraph ។
បញ្ជាក់ផងដែរថា ម្ចាស់ជើងឯកអឺរ៉ុបបច្ចុប្បន្នកំពុងជួបបញ្ហា បន្ទាប់ពីម្ចាស់ក្លឹប Roman Abramovich ត្រូវបានដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេស។ តែទោះជាយ៉ាងណាក៏ដោយ វិបត្តិនេះមិនបានរារាំងក្លឹបមិនឱ្យផ្តល់កិច្ចសន្យាថ្មីដល់កីឡាករនោះទេ នេះបើយោងតាមប្រភពខាងលើ៕