ក្លឹ​ប​ចំនួន ៥​ដែល​អាច​ជា​គោលដៅ​បន្ទាប់​របស់ Robert Lewandowski

0

តារា​ឆ្នើម​សញ្ជាតិ​ប៉ូ​ឡូញ Robert Lewandowski បាន​ប្រែក្លាយ​ខ្លួន​ជា​ខ្សែប្រយុទ្ធ​ល្អ​បំផុត​នៅ​លើ​ពិភពលោក ចាប់តាំងពី​បាន​មក​ដល់​ក្លឹ​ប Bayern Munich ក្នុង​ឆ្នាំ 2014 ។

Lewandowski នឹង​ឈាន​ចូល​ដល់​ពេលវេលា 12 ខែ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់ ដែល​នឹង​ត្រូវ​ផុតកំណត់​នៅ​ចុង​យុទ្ធនាការ 2022-23 ។

Bayern Munich អាច​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​ដ៏​ច្រើន​លើសលប់​ដល់​កីឡាករ​ដែល​មាន​វ័យ​ចំណាស់ ព្រោះថា Lewandowski នឹង​មាន​អាយុ 34 ឆ្នាំ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​ក្រោយ ហើយ​វា​នឹង​មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ​គាត់​សម្រេចចិត្ត​ចាកចេញ ដើម្បី​ស្វែងរក​ការ​ប្រកួតប្រជែង​ដ៏​សំខាន់​ចុង​ក្រោយ​មួយ​។

ក្រុម​ចំនួន​ប្រាំ​ដែល​អាច​ជា​គោលដៅ​របស់ Robert Lewandowski មាន​ដូច​ជា​៖ Barcelona, Manchester United, Chelsea, Paris Saint-Germain និង Manchester City៕