ព្រោះ​ហេតុផល​នេះ​! កីឡាករ​រូប​នេះ អាច​សម្រេចចិត្ត​ចាក​ចេញពី Spurs

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Daily Star បានអោយ​ដឹង​ថា​ខ្សែបម្រើ​ក្លឹ​ប Tottenham គឺ Harry Winks បាន​ក្លាយទៅជា​គោលដៅ​ពី​សំណាក់​ក្លឹ​ប Southampton និង Crystal Palace​។

ក្លឹ​ប​ទាំង​២ អាច​នឹង​ដាក់​សំណើរ​ចំពោះ​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ ខណៈ​ពេល​ដែល​គាត់​មិន​ស្ថិត​នៅ​ក្នុង​ផែនការ​របស់​លោក Antonio Conte នោះ​ទេ​។

គួរ​បញ្ជាក់​ថា Winks អាច​នឹង​ធ្វើការ​ផ្លាស់​ប្តូរ ដើម្បី​ស្វែងរក​ពេលវេលា​លេង​នៅ​លើ​ទីលាន​អោយ​បាន​ច្រើន​ជាង​មុន ខណៈ​ពេល​គាត់​ទើបតែ​បង្ហាញខ្លួន​បាន ១៤​ប្រកួត​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស​នា​រដូវ​កាល​នេះ​៕