Napoli ដាក់​តម្លៃ​លក់​កីឡាករ​វ័យក្មេង Victor Osimhen ឡើង​កប់​! ខណៈ​ក្លឹ​ប​ធំ​ៗ ៤​នៅ​អង់គ្លេស​ចង់បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Fichajes បានអោយ​ដឹង​ថា​ក្លឹ​ប Napoli បាន​រៀបចំ​ដាក់​នៅ​តម្លៃ​ខ្លួន​របស់​កីឡាករ​ខ្សែប្រយុទ្ធ Victor Osimhen ហើយ​។

ក្នុង​នោះ​ក្លឹ​ប Arsenal, Liverpool, Manchester United និង Newcastle បាន​ចាប់អារម្មណ៍​ចំពោះ​ខ្សែប្រយុទ្ធ​វ័យ ២៣​ឆ្នាំ​រូប​នេះ ខណៈ​គាត់​មាន​កុងត្រា​ជាមួយនឹង​ក្លឹ​ប Napoli រហូត​ដល់​ឆ្នាំ ២០២៥​។

គួរ​បញ្ជាក់​ថា​កីឡាករ Osimhen នឹង​ចាក​ចេញពី​ក្លឹ​ប Napoli នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ជម្រើស​តែ​មួយ​ដែល​អាច​អោយ​គាត់​ចាក​ចេញពី​ក្លឹ​ប​បាន​នោះ គឺ​ក្លឹ​ប​ដែល​ចង់បាន​គាត់​ត្រូវ​ហ៊ាន​ចំណាយ​លុយ​ប្រហែល ១០៩​លាន​ដុល្លារ ឫ​ក៏​អាច​ច្រើន​ជាង​នេះ​៕