កីឡាករ Dortmund ម្នាក់​នេះ​! ក្លាយជា​គោលដៅ​របស់ Real Madrid នា​រដូវក្តៅ​ខាង​មុខ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Fichajes បានអោយ​ដឹង​ថា​ក្លឹ​ប Real Madrid បាន​រៀបចំ​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ​ខ្សែបំរើ​ក្លឹ​ប Borussia Dortmund គឺ Jude Bellingham​។

ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​កំពុង​ស្វែងរក​នៅ​កីឡាករ​ថ្មី​ដើម្បី​មក​ជំនួស​កន្លែង Casemiro, Toni Kroos និង Luka Modric ដែល​មាន​អាយុ​ច្រើន​ទៅ​ហើយ​។

កីឡាករ Bellingham គឺជា​ជម្រើស​របស់​ក្លឹ​ប Real Madrid នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​គាត់​មិន​មាន​តម្លៃ​ទាប​នោះ​ទេ ខណៈ​កុងត្រា​របស់​គាត់​នៅ​ក្លឹ​ប Dortmund គឺ​បន្ត​រហូត​ដល់​ទៅ​ឆ្នាំ​២០២៥៕