យោងទៅតាម Evening Standard បានឲ្យដឹងថាខ្សែបម្រើ Declan Rice របស់ West Ham ចង់ផ្លាស់ទៅ Chelsea ជាង Manchester United។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបទាំងពីរ បន្ទាប់ពីរដូវកាលដ៏លេចធ្លោមួយផ្សេងទៀតនៅឯកីឡដ្ឋាន London ហើយនឹងពេញចិត្តក្នុងការវិលត្រឡប់ទៅកាន់ Chelsea ជាកន្លែងដែលគាត់បានប្រកបអាជីពជាកីឡាករឈុតយុវជន។
West Ham នឹងមិនអនុញ្ញាតឱ្យ Rice ចាកចេញដោយងាយស្រួលនោះទេ ហើយបានកំណត់តម្លៃ ១៥០ លានផោន (១៩៨ លានដុល្លារ) មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ៕