Update៖ ធាក់​ប្លន់​ប៉ះ​មន្ត្រី​យោធា ចុង​ក្រោយ​ត្រូវ​ដេក​ស្លាប់​លើ​ម៉ូតូ​ដោយសារ​គ្រាប់កាំភ្លើង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៦​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២២ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​មួយ​បាន​កើតឡើង​នៅ​ចំនុច​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​ដែល​ជា​មន្ត្រី​យោធា​បាន​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ ភ្នំពេញ 1JC-4840 ទៅ​អង្គភាព​ដើម្បី​បំពេញការងារ​។ ស្រប​ពេល​នោះ​ក៏​មាន​ជនសង្ស័យ ៦-៧​នាក់ បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​អោយ​អោយ​ដួល​។ ស្រាប់តែ​ពេល​នោះ ជនសង្ស័យ​ម្នាក់​បាន​ស្ទុះ​ឡើង​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​តែ​ម្តង​បំណង​ចង់​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ទាយ​កម្ម​ភ្លើង​ពី​ចង្កេះ​បាញ់​ចំនួន ៩​គ្រាប់ បណ្តាល​អោយ​ជនសង្ស័យ​ម្នាក់​ដេក​ស្លាប់​នៅ​លើ​ម៉ូតូ​។ ដោយឡែក​ជនសង្ស័យ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​អ​ញ្ចើ​ញ​ខ្លួន​ជន​រង​គ្រោះ​ដើម្បី​ទៅ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ អំពី​ដំណើរ​រឿងហេតុ​ដែល​បាន​កើតឡើង​៕