បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា Fabrizio Romano នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា លោក Rangnick បាននិយាយអំពីអនាគតរបស់ Rashford ថា “ទីផ្សារដោះដូរត្រូវបានបិទហើយ។ នៅក្នុងករណីនេះ Rashford និងភ្នាក់ងាររបស់គាត់ ឬគ្រួសាររបស់គាត់ ស្ថិតនៅក្នុងដំណាក់កាលមួយនៃរដូវក្តៅ ដែលត្រូវគិតអំពីការចាកចេញទៅកាន់ក្លឹបផ្សេង នោះគាត់អាចធ្វើបាន ប៉ុន្តែគឺនៅក្នុងរដូវក្តៅ មិនមែនពេលឥឡូវនោះទេ”៕