Home ព័ត៌មានកីឡា Real Madrid អាច​នឹង​អវត្តមាន​ខ្សែបម្រើ​សំខាន់​ម្នាក់ ពេល​ប៉ះ​ជាមួយ PSG ក្នុង​ជើង​ទី​២

Real Madrid អាច​នឹង​អវត្តមាន​ខ្សែបម្រើ​សំខាន់​ម្នាក់ ពេល​ប៉ះ​ជាមួយ PSG ក្នុង​ជើង​ទី​២

0

ខ្សែបម្រើ Toni Kroos របស់​ក្លឹ​ប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រង​របួស ហើយ​ឥឡូវនេះ​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​សម្រាប់​ក្រុម​របស់​គាត់​ក្នុង​ការ​ប្រកួត UEFA Champions League នា​ពេល​ខាង​មុខជា​មួយ​ក្រុម Paris Saint-Germain ។

Los Blancos នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ PSG ក្នុង​ជើង​ទី​ពីរ​នៃ​ការ​ប្រកួត Champions League ជុំ​ទី ១៦ របស់​ពួក​គេ​នៅ​ថ្ងៃ​ទី ៩ ខែមីនា​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា ក្រុម​អធិរាជ​ស Real Madrid បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម PSG ១-០ ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​ការ​ប្រកួត Champions League វគ្គ ១៦ ក្រុម​៕

Previous articleJohn Terry ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​ម្ចាស់​ក្លឹ​ប​តោ​ខៀវ
Next articleភ្លើង​ឆេះ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​របស់​អ៊ុយ​ក្រែ​ន ត្រូវ​បាន​ពន្លត់​ដោយ​ជោគជ័យ