Zlatan Ibrahimovic បានប្តេជ្ញាថានឹងមិនចាកចេញពីក្លឹប AC Milan រហូតដល់គាត់ជួយក្លឹបឈ្នះពានរង្វាន់។
ខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះបានត្រលប់មក Milan វិញនៅឆ្នាំ ២០២០ បន្ទាប់ពីលេងនៅ MLS ប៉ុន្តែមិនបានលើកពានទេចាប់តាំងពីជួយ Manchester United ឈ្នះ Europa League ក្នុងឆ្នាំ ២០១៦-១៧។
Ibrahimovic មិនទាន់បានចូលលេងនោះទេនៅឆ្នាំ ២០២២ នេះដោយសារបញ្ហាសរសៃពួរ ប៉ុន្តែគាត់បានសន្យាថាគាត់នឹងមិនចាកចេញ ឬចូលនិវត្តន៍រហូតដល់ក្លឹបឈ្នះពានរង្វាន់។
ខ្សែប្រយុទ្ធស៊ុយអែតវ័យ ៤០ ឆ្នាំរូបនេះបាននិយាយថា “អនាគតរបស់ខ្ញុំគឺបាល់ទាត់ ពិភពលោករបស់ខ្ញុំគឺបាល់ទាត់” ។
“ខ្ញុំខកចិត្តដែលខ្ញុំមិនអាចលេងបាននៅពេលនេះ វាពិតជាធ្វើឲ្យខ្ញុំឈឺចាប់ ជាពិសេសនៅពេលក្រុមធ្វើបានល្អ។ ខ្ញុំចង់នៅទីនោះ ហើយជួយក្រុម យើងបានធ្វើរឿងដ៏អស្ចារ្យតាំងពីខ្ញុំមកដល់ ហើយឥឡូវនេះ យើងខ្វះតែរឿងមួយប៉ុណ្ណោះគឺ ការឈ្នះពានរង្វាន់។
“យើងកំពុងតែតស៊ូដើម្បីសម្រេចបានវា ខ្ញុំនឹងមិនបោះបង់រហូតដល់ខ្ញុំបានឈ្នះអ្វីមួយជាមួយក្រុម Milan នេះ”៕