បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបានអោយដឹងថា រុស្សីត្រូវហាមមិនអោយដាក់ទង់ជាតិ ក៏ដូចជាចាក់នៅភ្លេងជាតិរបស់ខ្លួនក្នុងការប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិផ្សេងៗ ក្រោយប្រទេសរុស្សីបានប្រើប្រាស់នៅកម្លាំងទ័ពវាយលុកចូលប្រទេសអ៊ុយក្រែន។
ក្នុងនោះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA បានអោយដឹងថា “FIFA មានការសោកស្តាយដែលរុស្ស៊ីសម្រេចជ្រើសរើសប្រើកំលាំងទ័ពទៅលើអ៊ុយក្រែន។ ហិង្សាពុំមែនជាដំណោះស្រាយទេ ហើយស្ថាប័ននេះក៏ជំរុញឲ្យដោះស្រាយប្រកបដោយសន្តិវិធី ដើម្បីសុវត្ថិភាពដល់ប្រជាជនអ៊ុយក្រែន”៕