ក្លឹបបិសាចក្រហមបច្ចុប្បន្នកំពុងសម្លឹងមើលការពង្រឹងតំបន់ការពាររបស់ពួកគេនៅរដូវក្តៅនេះ បានកំណត់គោលដៅរបស់ពួកគេលើកីឡាករសញ្ជាតិស្វីសម្នាក់។
បើយោងតាម BILD បានឲ្យដឹងថា Man Utd បានត្រៀមចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំក្នុងតម្លៃ ១៥ លានអឺរ៉ូសម្រាប់កីឡាករ Manuel Akanji ។
បញ្ជាក់ផងដែរថា កិច្ចសន្យាបច្ចុប្បន្នរបស់ Akanji ជាមួយក្លឹបយក្ស Bundesliga នឹងផុតកំណត់នៅរដូវក្តៅក្រោយ។ ការពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីបានជាប់គាំង ដោយសារតែការទាមទារប្រាក់ឈ្នួលរបស់កីឡាកររូបនេះ។ បិសាចក្រហមសុខចិត្តចំណាយ ៣០ លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ហើយត្រៀមខ្លួនផ្តល់ជូនគាត់នូវកិច្ចសន្យារយៈពេល ៤ ឆ្នាំដែលមានតម្លៃ ១៥ លានអឺរ៉ូក្នុងមួយឆ្នាំ៕