ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបន្ថែមកីឡាករចំនួន ៤រូបទៀត អោយមកចូលរួមជាមួយក្រុម U២៣ វៀតណាម អោយទាន់ពេល ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U២៣ អាស៊ីអាគ្នេយ៍ ២០២២។
ការបន្ថែមកីឡាករ ៤រូបនេះ បន្ទាប់ពីក្រុមជម្រើសជាតិ U២៣ វៀតណាម បន្តរកឃើញកីឡាករវិជ្ជមានកូវីដ១៩ ដែលធ្វើកីឡាករដែលអាចចូលលេងនៅប្រកួតក្រោយមានចំនួនតិច។ កីឡាករទាំង ៤រូននោះរួមមាន៖ អ្នកចាំទី Tran Liem Dieu (ក្លឹប Nam Dinh), ខ្សែការពារ Tran Hoang Phuc (Ba Ria Vung Tau), Ho Khac Luong (SLNA) និងខ្សែប្រយុទ្ធ Vo Nguyen Hoang (Pho Hien)៕
ប្រភព៖ Zingnews