ឃាត់​មេការ​សំណង់​ម្នាក់ ក្រោយ​យក​លុយ​ថ្លៃ​ជួសជុលផ្ទះ​គេ​រត់គេច​ខ្លួន

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​ស្បូវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី រំលោភ​លើ​ទំនុកចិត្ត (​យក​ប្រាក់​ថ្លៃ​ជួសជុលផ្ទះ​គេចខ្លួន​) នៅ​ចំណុច​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២១ នៅផ្ទះ​លេខ​R០៨ ភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។ ជន​រង​គ្រោះ​ឈ្មោះ​កែវ សុ​ជាតិ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​កើតហេតុ​។

ជនសង្ស័យ​ឈ្មោះ​អ៊ុ​ក រស្មី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មេការ​សំណង់ ស្នាក់​នៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ