Michael Dawson ថា Van Dijk គឺជា «Rolls-Royce» (​មាន​វី​ដេ​អូ​)

0

អតីត​ខ្សែការពារ​របស់ Premier League លោក Michael Dawson បាន​សរសើរ Virgil van Dijk របស់ Liverpool សម្រាប់​សមត្ថភាព​របស់​គាត់​ក្នុង​នាម​ជា​ខ្សែការពារ​កណ្តាល ហើយ​មាន​អារម្មណ៍​ថា​កីឡាករ​ហូ​ឡង់​រូប​នេះ​គឺជា​ខ្សែការពារ​ពេញលេញ​។

ហង្ស​ក្រហម​បាន​ជួប​ការ​លំបាក​ដ៏​ធំ​មួយ​នៅ​ពេល​ដែល​កីឡាករ​វ័យ ៣០ ឆ្នាំ​បាន​រង​របួស​សរសៃពួរ ដោយ​លេង​បាន​ត្រឹមតែ​ប្រាំពីរ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​មុន​។ សារៈសំខាន់​របស់​គាត់​ចំពោះ​ក្រុម​គឺ​លេចធ្លោ បន្ទាប់​ពី​ក្រុម​ពិបាក​នឹង​ខ្វះ​គាត់ ខណៈ​ដែល​ក្រុម​របស់​លោក Jurgen Klopp បាន​តស៊ូ​យ៉ាង​ត្រដាបត្រដួស​ដោយ​គ្មាន​វត្តមាន​គាត់​។

លោក Dawson អតីត​ខ្សែការពារ​កណ្តាល​របស់ Southampton បាន​និយាយ​ថា Van Dijk ល្អ​ជាង Rio Ferdinand និង John Terry ។ គាត់​បាន​ប្រាប់​ទៅ​កាន់ Sky Sports ថា​៖ «​គាត់​ជា​រថយន្ត Rolls-Royce មែន​ទេ Van Dijk នោះ​ទេ​។ គាត់​ល្អ​បំផុត​សម្រាប់​ខ្ញុំ​។ ខ្ញុំ​បាន​មើល​ការ​លេង​របស់ Rio និង John Terry នា​ពេល​កន្លង​មក​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា Virgil van Dijk មាន​អ្វី​ៗ​គ្រប់យ៉ាង​។ និយាយ​តាម​ត្រង់ គាត់​ធំ ខ្លាំង និង​រហ័ស​។ គាត់​មាន​សមត្ថភាព​ការពារ​គ្រប់កន្លែង​នៅ​លើ​ទីលាន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូប​នេះ​ត្រូវការ​ពេលវេលា​ដើម្បី​ត្រលប់​ទៅ​រក​ភាពល្អ​បំផុត​របស់​គាត់ ចាប់តាំងពី​ការ​វិល​ត្រឡប់​មក​លេង​នៅ​ដើមរដូវ​កាល​។ ទោះជា​យ៉ាងណា រាល់​ការ​ប្រកួត​កន្លង​មក គាត់​ចាប់ផ្តើម​មើលទៅ​កាន់តែ​ល្អ​ជាង​ពេល​រាល់ដង​៕