ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ ក៏​ចង់បាន​លោក Pochettino ទៅ​ដឹកនាំ​ក្លឹ​ប​ដែរ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Daily Mail នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Real Madrid កំពុង​រៀបចំ​ផែនការ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយនឹង​ក្លឹ​ប Manchester Untied ក្នុង​ការ​ប្រជែង​យក​គ្រូបង្វឹក Mauricio Pochettino​។

វា​ត្រូវ​បាន​ជឿជាក់​ថា គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​រដូវក្តៅ​ខាង​មុខ​នេះ ខណៈ​ពេល​ដែល​ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ ក៏​កំពុង​ពិចារណា​អំពី​អនាគត​របស់​លោក Carlo Ancelotti ផង​ដែរ​។

នាយក​ក្លឹ​ប Real លោក Florentino Perez បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​លោក Pochettino ខណៈ​ពេល​ដែល​គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី​របស់​ក្លឹ​ប អាច​នឹង​ចាកចេញ​នា​ពេល​ខាង​មុខ​៕