Rangnick ពន្យល់​ពី​មូលហេតុ​ប្តូរ Pogba ចេញ

0

Ralf Rangnick បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​ដក Paul Pogba នៅ​ដើម​តង់​ទី​ពីរ អំឡុង​ពេល Manchester United ឈ្នះ Leeds United ក្នុង Premier League ។

ខ្សែបម្រើ​សញ្ជាតិ​បារាំង​ត្រូវ​បាន​ជំនួស​ដោយ Fred នៅ​នាទី​ទី ៦៧ នៃ​ការ​ប្រកួត​។ Rangnick ត្រូវ​បាន​សួរ​អំពី​ការ​ប្តូរ​កីឡាករ​របស់​គាត់​ក្នុងអំឡុងពេល​ប្រកួត​។ គាត់​បាន​ពន្យល់​ថា​៖

«​វា​ងាយស្រួល​នឹង​យល់ Paul គាត់​ហាក់ដូចជា​ហត់​បន្តិច ព្រោះ​ជា​រឿង​ធម្មតា​បន្ទាប់​ពី​គាត់​សម្រាក​របួស​យូរ​។ ហើយ​ជាមួយ Fred និង Anthony Elanga យើង​មាន​កីឡាករ​ដ៏​ស្វាហាប់​ពីរ​នាក់​នៅ​លើ​កៅអី​បម្រុង ហើយ​យើង​បាន​សម្រេចចិត្ត​យក​កីឡាករ​ទាំងនោះ​ឲ្យ​បញ្ចេញ​សមត្ថភាព​»៕