Arsenal ប្រជែង​ជាមួយ Man Utd ចង់បាន​ខ្សែបម្រើ​របស់ Napoli

0

Arsenal ត្រូវ​បាន​គេ​ជឿ​ថា​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Fabian Ruiz របស់ Napoli ។ ក្រុម​កាំភ្លើង​ធំ​អាច​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ដ៏​តឹងតែង​ពី​ក្លឹ​ប​យក្ស​នៅ Premier League គឺ Manchester United សម្រាប់​ហត្ថលេខា​របស់​កីឡាករ​វ័យ ២៥ ឆ្នាំ​រូប​នេះ​។

យោង​តាម Metro បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​កាំភ្លើង​ធំ​មាន​ចំណាប់អារម្មណ៍​ចង់​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​រូប​នេះ​ក្នុង​ខែមករា ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​។ ក្លឹ​ប​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​ឥឡូវនេះ​អាច​ព្យាយាម​ចុះហត្ថលេខា​លើ Ruiz នៅ​រដូវក្តៅ​នេះ​។

ពួក​គេ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​អ្នកតំណាង​របស់​កីឡាករ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​សក្តានុពល​ទៅ​កាន់​កីឡដ្ឋាន Emirates៕