កំពង់ឆ្នាំង៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៤៥នាទី ស្ថិតនៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ អី សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ សុខ ចរិយា អាយុ៣០ឆ្នាំ ចំនួន០២កាំបិត ចំកផ្នែកខាងស្តាំមួយកាំបិត និង ចំកផ្នែកខាងឆ្វេងមួយកាំបិតបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តថា មូលហេតុក្នុងករណីនេះបណ្តាលមកពី ជនល្មើសជាប្តីចោទប្រកាន់ជនរងគ្រោះដែលជាប្រពន្ធ ឈ្មោះសុខ ចរិយា មានប្រុសថ្មី។
ក្រោយពេលកាប់ប្រពន្ធជនល្មើសបានយកកាំបិតផ្គាក់ ដែលកាប់ប្រពន្ធអាកខ្លួនឯងមុតបន្តិច និង កន្ត្រាក់យកខ្សែភ្លើងដើម្បីឲ្យឆក់សំលាប់ខ្លួលឯងទាញមិនដាច់ ជនល្មើសតាមរកកាប់កូនស្រីរបស់ខ្លួន អាយុ១៤ខែទៀត តែត្រូវម្តាយធំយកលាក់រកមិនឃើញ ហើយបានរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមឃាត់ខ្លួនបាន។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ