ទីបំផុត Man Utd ព្រមបើកភ្លើង​ខៀវ​ឲ្យ Cristiano Ronaldo

0

ក្លិប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សុខចិត្ត​អនុញ្ញាត​ឱ្យ Cristiano Ronaldo ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ ប្រសិនបើ​គេ​សម្រេចចិត្ត​ជំរុញ​ការ​ចាក​ចេញពី​កីឡដ្ឋាន Old Trafford ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៣៧ ឆ្នាំ​រូប​នេះ មាន​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ សម្រាប់​បិសាច​ក្រហម ក្នុង​អំឡុង​រដូវ​កាល ២០២១-២២ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២៧ ប្រកួត ។

Ronaldo មាន​កិច្ចសន្យា​នៅ Old Trafford រហូត​ដល់​ខែមិថុនា ឆ្នាំ ២០២៣ ជាមួយនឹង​ជម្រើស​បន្ត​មួយ​ឆ្នាំ​ទៀត ដែល​មាន​ប្រាក់​ពលកម្ម ៤៨០,០០០ ផោន​ក្នុង​មួ​យស​ប្តា​ហ៍ កាលពី​រដូវក្តៅ​មុន ក្រោយ​ផ្ទេរ​ក្លឹ​ប​ពី Juventus ដែល​ធ្វើ​ឱ្យ​គេ​ក្លាយជា​កីឡាករ ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ Premier League ។

របាយការណ៍​ថ្មី​ៗ​នេះ ក៏​បាន​អះអាង​ផង​ដែរ​ថា CR7 កំពុង​ជួប​រឿង​លំបាក​នៅ​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ដែល​អាច​នាំ​ឱ្យ​គេ​ចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះ ប្រសិនបើ​ក្លឹ​ប​ខក​ខានមិនបាន​ចូល​លេង Champions League នៅ​រដូវ​កាល​ក្រោយ ៕