Aubameyang ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​កាលពី​យប់មិញ (​មាន​វី​ដេ​អូ​)

0

កាលពី​យប់មិញ​នេះ ក្រុម​ម្ចាស់ផ្ទះ Valencia បាន​បើកទ្វារ​កីឡាដ្ឋាន Mestalla ទទួល​ក្រុម​ភ្ញៀវ FC Barcelona ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី ២៥ នៃ​ក្រប​ខណ្ឌ LaLiga ដោយ​លទ្ធផល ចាញ់​ក្រុម​អ្នកមាន​បុណ្យ ៤-១ យ៉ាង​ចាស់ដៃ​។

ជា​ការ​ពិត​ណាស់ Aubameyang ពិតជា​លេង​បាន​ល្អ​មែនទែន ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣ គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី ២៣,៣៨ និង​៦៣ ខណៈ​ដែល De Jong ស៊ុត​បាន​១​គ្រាប់​នៅ​នាទី​ទី​៣២​។

យ៉ាងណាមិញ Valencia បាន​វាយបក​១​គ្រាប់​វិញ ដោយ កីឡាករ Carlos Soler នៅ​នាទី​ទី ៥២​។

គួរ​ជម្រាប​ថា ក្រុម​អ្នកមាន​បុណ្យ​ឈរ​នៅ​លេខ​រៀង​ទី ៤ មាន ៤២​ពិន្ទុ​។ ចំណែក Valencia ឈរ​នៅ​លេខ​រៀង​ទី ១២ មាន ៣០​ពិន្ទុ​នៅ​ក្នុង​ដៃ​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖