Dalot ថា CR7 ជា​អ្នក​ធ្វើ​ឲ្យ​កើត​ទម្លាប់​មួយ​នេះ​នៅ Man United

0

ខ្សែការពារ Diogo Dalot បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Christiano Ronaldo បាន​បង្កើត​ទម្លាប់​ឲ្យ​រូបគេ​ចេះ​ផឹក​កាហ្វេ​ច្រើន​ជាង​មុន​។

គួរ​ជម្រាប​ថា Dalot វិល​ត្រឡប់​មក​ចូលរួម​ក្រុម​វិញ ក្រោយ​ចំណាយពេល​មួយ​រដូវ​កាល​នៅ AC Milan ម្យ៉ាងវិញទៀត​រូបគេ និង Ronaldo គឺជា​មិត្ត​រួម​ក្រុម​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ដូច​គ្នា ដូច្នេះ​ទើប​ពួក​គេ​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​គ្នា​។

Dalot បាន​បង្ហើប​ថា ឥឡូវនេះ​មុន​ការ​ប្រកួត ពួក​គេ​បាន​និយាយ​ជាមួយ​គ្នា​យ៉ាងច្រើន ដោយ​ជជែក​គ្នា​បណ្តើ​ផឹក​កាហ្វេ​បណ្តើ ដែល​វា​ធ្វើ​ឱ្យ​ពួក​យើង​មាន​សមាធិ​ល្អ​ជាង​មុន​។

នៅ​ក្នុង​បទ​សម្ភាសន៍ Dalot បាន​និយាយ​ថា​៖ « កីឡាករ​និ​មួយ​ៗ គេ​មាន​ជំនឿ និង​ទម្លាប់​ខុស​ៗ​គ្នា​។ និយាយ​ឲ្យ​ត្រង់​ទៅ ពី​មុន​មក​ខ្ញុំ​មិនសូវ​មាន​ជំនឿ និង​ទម្លាប់​ច្រើន​នោះ​ទេ​។ មុន​ការ​ប្រកួត​មក​ដល់ ពួក​យើង​តែងតែ​ស្នាក់​នៅ​សណ្ឋាគារ​រួម​គ្នា ហើយ​ខ្ញុំ​តែងតែ​ផឹក​កាហ្វេ​ជាមួយ Christiano ជា​និច្ច​។ ហើយ​វា​ជា​ទម្លាប់​ទៅ​ហើយ គាត់​បាន​អូស​ខ្ញុំ ទៅ​ផឹក​កាហ្វេ​ជាមួយ​គាត់ ណាមួយ​ខ្ញុំ​មិនមែន​ជា​មនុស្ស​ចូល​ចិត្ត​កាហ្វេ​ឡើយ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ចាប់ផ្ដើម​ផឹក​កាហ្វេ​ហើយ​»៕