តោះ​មក​ដឹង​ពី​មូលហេតុ Ferran Torres ពាក់អាវ​អត់​មាន Logo របស់​ក្លិប

0

ជា​ការ​ពិត​ណាស់ នៅ​លើ​អាវ បស់ Ferran Torres នៅ ង់ ២ កំឡុង​ការ​ប្រកួត​ទល់​ក្លឹ​ប Napoli មិន​ប្រទះ​ឃើញ​មាន Logo នៃ​ក្លឹ​ប Barcelona និង​ក្រុមហ៊ុន Nike នោះ​ទេ ដោយ​អ្នកគាំទ្រ​បាន​ចាប់អារម្មណ៍​ខ្លាំង ពេល​គេ​ស៊ុត​ប៉េ​ណា​ល់​ទី​ចូល​ហើយ​រត់​មក​អបអរ នៅ​ចំ​ពីមុខ​កាមេរ៉ា​។

មតិ​ខ្លះ​មានការ​ងឿងឆ្ងល់​ថា ដោយសារ​មក​ពី​កិច្ចព្រមព្រៀង​រវាង​ភាគី​ក្លឹ​ប​ចាស់ ឬ​មក​ពី​ហេតុផល​ចាក់​ដោត​ណាមួយ បើ​តាម​ការ​ឲ្យ​ដឹង​ថា​ពី​សារព័ត៌មាន AS មូលហេតុ​អាវ​របស់​កីឡាករ​អេ​ស្ប៉ា​ញ មាន​សភាព​ខុស​ពី​កីឡាករ​ដទៃ​នេះ គឺ​ដោយសារ​កំហុស​បច្ចេកទេស អ្នក​រៀបចំ​ឈុត​សម្រាប់​កីឡាករ​។

ជា​ទូទៅ​កីឡាករ​រមែង​ប្តូរ​ឈុត​រៀង​រាល់ពេល​សម្រាក ១៥ នាទី​ក្រោយ​ចប់​តង់​ទី ១ ហើយ​សម្រាប់ Torres ឈុត​របស់​គេ​គឺ​មានការ​ខ្វះខាត​ផ្នែក Logo នៃ​ក្លឹ​ប Barcelona និង​ក្រុមហ៊ុន Nike តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ ពោល​ដោយសារ​ខាង​រោងចក្រ​ផ្គត់ផ្គង់​មិន​បាន​ពិនិត្យ​បាន​ល្អ​។ លុះ​មក​ដល់​ដៃ​អ្នក​រៀប​ឈុត​ប្រចាំ​ក្លឹ​ប ក៏​មើល​រំលង​ថែម​ទៀត ហើយ​កីឡាករ​មាន​ពេល​ឯណា​ទៅ​ចាប់អារម្មណ៍ ទើប​ពាក់​វា​មក​ដោយ​អត់ Logo តែ​ម្តង​ទៅ​។

យ៉ាងណាមិញ នេះ​មិនមែន​ជា​ហេតុផល​ពិសេស​អ្វី​ទេ​សម្រាប់ Torres ពោល​គឺ​ត្រឹម​ជា​កំហុស​របស់​អ្នក​រៀបចំ​ឈុត​នៃ​ក្លឹ​ប​តែ​ប៉ុណ្ណោះ​។ បញ្ជាក់​ពី​ស្ថិតិ​របស់​កីឡាករ វ័យ ២១​ឆ្នាំ​បន្តិច ជាមួយ​អ្នកមាន​បុណ្យ គេ​បង្ហាញខ្លួន​សរុប ៦ ប្រកួត​រកបាន ២ គ្រាប់ និង Assist ២ លើក​៕