តេស្ត​មន្ត្រី​នគរបាល​ខេត្ត​កែប ចំនួន ១៥០​នាក់ ក្នុង​នោះ​រក​ឃើញ​វិជ្ជមាន ១០​នាក់

0

ខេត្ត​កែប ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ណែនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​រៀបចំ​ធ្វើតេស្ត​រហ័ស​(Rapit Test) រក​វីរុស​កូ​វី​ដ​-១៩ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នគរបាល​ពី​ថ្នាក់​ខេត្ត ដល់​ថ្នាក់​មូលដ្ឋាន បាន​ចំនួន​១៥០​នាក់ (​ស្រី​៩​នាក់​) ក្នុង​នោះ វិជ្ជមាន​ចំនួន​១០​នាក់ និង​កំពុង​បន្ត​ធ្វើតេស្ត ។

ចំពោះ​មន្ត្រី​នគរបាល​ដែល​រក​ឃើញ​មាន​ផ្ទុក​វី​វុ​ស​កូ​វី​ដ​-១៩ លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​ណែនាំ​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ និង​សម្រាក​ព្យាបាល​នៅផ្ទះ ។

ជាមួយ​គ្នា​នោះ លោកស្នងការ ក៏​បន្ត​ណែនាំ​ដល់​ប្រធាន​ផែន ប្រធាន​អង្គភាព និង​អធិការ​នគរបាល​ក្រុង ស្រុក ឲ្យ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង​វិធានការ «​បី​កុំ បី​ការពារ​» ផង​ដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ