Conte ថា​អ្នកចាត់ការ​រូប​នេះ នឹង​ដឹកនាំ​ក្លិប​ឈ្នះ​ពាន UCL

0

ពិត​ណាស់​ក្លិប​មាន់​ខ្នាយ​មាស់ Tottenham Hotspur រដូវ​កាល​នេះ​បាន​ត្រឹមតែ​លេង​នៅ UEFA Europa Conference League ហើយ​ពាក់ព័ន្ធ​នឹង​ពាន Champions League លោក Antonio Conte ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ដល់​ឈ្មោះ​ក្រុម​រួម​លី​គ​មួយ ដែល​សង្ឃឹម​ខ្ពស់​បំផុត នឹង​ក្លាយជា​ម្ចាស់​ជើងឯក​។

នោះ គឺ Manchester City ដែល​នៅ​វគ្គ ១៦ ក្រុម​ជើង​ទី ១ ទល់​ក្លឹ​ប Sporting CP ពួក​គេ​បាន​យកឈ្នះ​យ៉ាង​ចាស់ដៃ​ក្រោម​លទ្ធផល ៥-០​។ លទ្ធផល​នេះ​ល្មម​នឹង​ឲ្យ​ក្រុម​លោក Pep Guardiola សង្ឃឹម​ដល់ ៩៥ ភាគរយ​ហើយ​ថា​នឹង​អាច​បន្ត​ទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ beIN Sport គ្រូ​សញ្ជាតិ​អ៊ី​តា​លី​រូប​នេះ​បាន​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​កំពុង​តែ​និយាយ​អំពី​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក ព្រោះ​គាត់​បាន​បង្ហាញ​មក​នៅ​ក្រុម​ជា​ច្រើន និង​ស្ថានភាព​ផ្សេង​ពី​គ្នា ព្រោះ​អី​មិន​ថា​ពេល​នៅ Barcelona, Bayern Munich, Man City ក្លឹ​ប​ទាំងអស់​សុទ្ធតែ​ចង់​វិនិយោគ​ជាមួយ​គាត់ ហើយ Pep ក៏​បាន​សងការ​ជឿជាក់​នោះ​មក​វិញ​»​។

លោក onte បន្ត​៖ «​ខ្ញុំ​គិត​ថា​គ្រប់​អ្វី​ដែល Pep Guardiola ធ្វើ​ពេល​នេះ គាត់​គឺជា​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក ហើយ​សម្រាប់​ក្លឹ​ប Man City គឺ​ពួក​គេ​សង្ឃឹម​នឹង​លើក​ពាន​លី​គ​រដូវ​កាល​នេះ ក៏​ដូច​គ្នា​ទៅ​នឹង​ពាន Champions League ព្រោះ​នេះ​យើង​កំពុងនិយាយ​អំពី​ក្រុម​ដែល​រឹង​មាំ​សឹង​គ្រប់​ជ្រុង ហើយ​រក​មិនឃើញ​ពី​ចំណុចខ្សោយ​ណាមួយ​ឡើយ​»៕