អីយ៉ា​ស់​! ក្លឹ​ប​អ្នកមាន​ថ្មី​នៅ​អង់គ្លេស ប្រកាស​ចូលរួម​ប្រជែង​យក Pogba

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្លឹ​ប Newcastle បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​ចុះ​កុងត្រា​យក​ខ្សែបម្រើ​ឆ្នើម​ក្លឹ​ប Manchester Untied គឺ Pogba​។

ក្លឹ​ប Paris Saint-Germain, Real Madrid និង Juventus ក៏​មាន​ព័ត៌មាន​ក្នុង​ការ​ចង់បាន​កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ ដែល​នឹង​ចប់​កុងត្រា​ជាមួយ​ក្លឹ​ប​នៅ​ខែមិថុនា​ខាង​មុខ​។

ក្លឹ​ប Newcastle មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រជែង​យក Pogba ដោយ​គ្មាន​តម្លៃ​ខ្លួន​។ ប៉ុន្តែ​វា​នៅ​រង​ចាំ​មើល​ថា តើ Pogba ចង់​មក​លេង​នៅ St James’ Park ឫ​អត់​៕