អីយ៉ាស់! Real Madrid ចង់បាន​គ្រូបង្វឹក​រូប​នេះ មក​ជំនួស​តំណែង Ancelotti

0

គ្រប់​គ្នា​ដឹង​ហើយ​ថា បេក្ខភាព​ដំបូង​គេ​ដែល​ជឿជាក់​ថា នឹង​ក្លាយជា​គ្រូបង្វឹក​ថ្មី​នៅ Manchester United សម្រាប់​រដូវ​កាល​ក្រោយ​នេះ គឺ​លោក Mauricio Pochettino ជា​អ្នកចាត់ការ​បច្ចុប្បន្ន​នៅ PSG​។

យ៉ាងណាមិញ Real Madrid គ្រោង​នឹង​រក​អ្នក​ជំនួស​លោក Carlo Ancelotti នៅ​រដូវក្តៅ​នេះ​បន្ទាប់​ពី​ចាញ់ Paris Saint-Germain នៅ Champions League កាលពី​ថ្ងៃ​អង្គារ​។

យោង​តាម​សារព័ត៌មាន AS បានឱ្យ​ដឹង​ថា​លោក Florentino Perez ដែល​ជា​ប្រធាន​ក្លិប Real Madrid គិត​ថា​ទម្រង់​លេង​របស់​លោក Ancelotti គឺ​មាន​ភាព​ទន់ខ្សោយ​ផ្នែក​ការពារ និង​បាន​ខឹង​ទម្រង់​លេង​បែប​នេះ​ណាស់​។

លោក Perez បាន​សម្លឹង​ឃើញ​លោក Pochettino ជា​គោលដៅ​ទី ១ ហើយ​គ្រោង​នឹង​ដាក់​សំណើ​ទៅ​លោកគ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ នៅ​ចប់​រដូវ​កាល​នេះ ដើម្បី​មក​ជំនួស​តំណែង​លោក Carlo Ancelotti ខណៈ​ដែល Manchester United ក៏​ប៉ង​ចង់បាន​លោក​មក​ដឹកនាំ​ដែរ​៕