ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ ក្រុមជម្រើសជាតិ U23 កម្ពុជាបានយកឈ្នះក្រុម U23 ហ្វីលីពិន ក្នុងលទ្ធផល ១ទល់នឹង០។ ដោយក្នុងនោះមួយគ្រាប់ជ័យជំនះនេះ រកបាននៅនាទី៨១ ដោយការស៊ុតបញ្ជូលទី ពីចំងាយរបស់កីឡាករ សុវណ្ណមករា។
កាលពីម្សិលមិញនេះផងដែរ រឿង២យ៉ាងដែលក្រុមកម្ពុជាបានធ្វើបានក្នុងការប្រកួតនោះគឺ
១. មានអ្នកទស្សនាតាមអនឡាញរហូតដល់ទៅ ២២ម៉ឺននាក់
២. ក្រុមកម្ពុជារក្សា Clean Sheet បាន ក្រោយប្រកួត២ដង៕
