ព្រះសីហនុ ៖ នៅយប់ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញដឹកនាំពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាកល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វើការចុះឆែកឆេរអាវុធជាតិផ្ទុះ ស្ថិតនៅ ភូមិ១ សង្កាត់៣ ជិតផ្សារទំនើបព្រីន ដោយបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន ១៣៥គ្រឿង ។
ជាលទ្ធផលកិច្ចសហប្រតិបត្តិការនេះ ៖
-បានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ស្រី២នាក់។
ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅសថ្លាចំនួន១ដបតូច សង្ស័យសារធាតុញៀន
-អាវុធខ្លីចំនួន០៤ដើម
-ឃាត់រថយន្តចំនួន ០៥គ្រឿង ។
បច្ចុប្បន្នមនុស្ស និងវត្ថុតាងបានប្រគល់ជូនកំម្លាំងជំនាញដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ