ភ្នំពេញ៖ កាលពីម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលមួយនៅលើស្ពានជ្រោយចង្វារ ក្រោយនារីម្នាក់បានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ព្រោះតែខឹងនឹងសង្សារស្តីបន្ទោស។ ប៉ុន្តែការប៉ុនប៉ងរបស់នាងមិនបានសម្រេចនោះទេ ក្រោយត្រូវបានប្រជាពលរដ្ឋឃើញទាន់ នឹងធ្វើការឃាត់។ ហេតុការណ៍មួយនេះកើតឡើងនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕