Ferdinand ថា​មាន​តែ​ក្រុម​ពីរ​នេះ​ទេ ដែល​នឹង​ឈ្នះ UCL នៅ​រដូវ​កាល​នេះ

0

វីរបុរស​បាល់ទាត់​អង់គ្លេស​លោក Rio Ferdinand បាន​និយាយ​ថា មាន​ក្លឹ​ប​តែ ២​ប៉ុណ្ណោះ​គឺ Manchester City និង Liverpool ដែល​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន Champion League នៅ​រដូវ​កាល​នេះ​។

បច្ចុប្បន្ន​ការ​ប្រកួត Champion League បាន​ឈាន​មក​ដល់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ហើយ ក្នុង​នោះ​មាន​ក្លិប​អង់គ្លេស​ធំ​ៗ​ជា​ច្រើន​បាន​ចូលរួម​ដូច​ជា Manchester City, Liverpool, Chelsea និង Manchester United​។

ជាក់ស្តែង Man City បាន​យកឈ្នះ Sporting Lisbon ៥-០ ក្នុង​ជើង​ទី ១ វគ្គ ១៦​ក្រុម​ចុង​ក្រោយ ខណៈ​ដែល Liverpool បាន​យកឈ្នះ Inter Milan ២-០ ចំណែកឯ Man United និង Chelsea មិន​ទាន់​មានការ​ប្រកួត​។

ទោះជា​យ៉ាងណា អតីត​តារា​ឆ្នើម​របស់​បិសាច​ក្រហម លោក Rio Ferdinand បាន​និយាយ​ថា​៖ “​ខ្ញុំ​គិត​ថា Liverpool និង Man City គឺជា​ក្រុម​ដែល​អាច​មានឱកាស​ឈ្នះ​ពាន Champion League ខ្ពស់​ជាង Chelsea​។ ហើយ​ក្រុម​ខ្លាំង មួយទៀត​ដែល​មិន​អាច​មើល​រំលង​បាន​នោះ​គឺ Bayern Munich”៕