បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ football.london នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Spurs នឹងមិនចុះកុងត្រាយក Gareth Bale ត្រលប់មកវិញទេ នៅពេលកុងត្រារបស់គាត់នៅ Real Madrid នឹងបញ្ចប់នារដូវក្តៅខាងមុខ។
កីឡាករវ័យ ៣២ឆ្នាំរូបនេះនឹងបញ្ចប់កុងត្រារបស់ខ្លួននៅទឹកដី Santiago Bernabeu នាចុងរដូវកាលនេះ។ ជាមួយនឹងពាក្យចចាមអារាមថារូបគេនឹងវិញត្រលប់មកកាន់ Spurs វីញ បន្ទាប់ពីរូបគាត់បានចំណាយពេលខ្ចីជើងកាលពីរដូវកាលមុន។
ទោះបីជាយ៉ាងណាក៏ដោយក្លឹប Spurs បានចេញមកបញ្ជាក់ថាក្លឹបនឹងមិននាំយក Bale ត្រលបមកវិញផងដែរ៕