បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានអោយដឹងថា លោក Mauricio Pochettino នឹងអោយក្លឹប Manchester United ចុះកុងត្រាយក Harry Kane ភ្លាមៗ ប្រសិនជាលោកក្លាយជាអ្នកចាត់ការថ្មីនៅក្លឹបមួយនេះ។
អ្នកចាត់ការបច្ចុប្បន្ននៅក្លឹប PSG គឺលោក Pochettino មានដំណឹងលេចលឺយ៉ាងខ្លាំងក្នុងការត្រលប់ទៅកាន់ទឹកដីអង់គ្លេសវិញនៅចុងរដូវកាលនេះ។
បើជាគាត់ទទួលយកការងារនៅ Old Trafford ក្នុងនោះការងារដំបូងរបស់គាត់ គឺជួបជុំជាមួយ Kane វិញ បន្ទាប់ពីពួកគេបានទទួលជោគជ័យរួមគ្នានៅ Tottenham៕