ក្លឹ​ប​ចំនួន ៥​ដែល​ជា​គោលដៅបន្ទាប់​សម្រាប់ Sadio Mane

0

Sadio Mane ទំនងជា​នឹង​ចាក​ចេញពី Liverpool នៅ​រដូវក្តៅ​នេះ​។ កីឡាករ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​ដែល​ទើបតែ​ឈ្នះ​ពានរង្វាន់ AFCON ២០២១ មាន​ជំហរ​ដ៏​អស្ចារ្យ​នៅ Liverpool ប៉ុន្តែ​នេះ​អាច​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​គាត់​នៅ Merseyside ។

ក្នុង​ការ​បង្ហាញខ្លួន ២៤៤ ដង​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់ Mane បាន​ស៊ុត​បញ្ចូល​ទី​បាន ១០៧ គ្រាប់ និង​assists ៤៤ ដង​សម្រាប់ Liverpool ។ គាត់​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រកួត Champions League និង Premier League របស់​ពួក​គេ​ក្នុង​រដូវ​កាល ២០១៨-១៩ និង ២០១៩-២០​។

Sadio Mane បាន​ចូល​ដល់ ១៨ ខែ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់​។ យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា Liverpool មិន​ទាន់​ចាប់ផ្តើម​ចរចា​រលើ​កិច្ចព្រមព្រៀង​ថ្មី ដែល​បង្ហាញ​ថា​ពួក​គេ​មិន​ទាន់​ចង់​បន្ត​កុងត្រា​របស់​គាត់​នៅឡើយ​ទេ​។

សូម​ក្រឡេក​មក​មើល​គោលដៅ​ទាំង​ប្រាំ ដែល​អាច​ទៅ​រួច​សម្រាប់ Sadio Mane មាន​ដូច​ជា​៖ Paris Saint-Germain, Inter Milan, Juventus, Real Madrid និង Barcelona៕