លោក Mikel Arteta បានឆ្លើយតបទៅនឹងការអះអាងរបស់កីឡាករ Pierre-Emerick Aubameyang ថាវាជាដើមចមដែលធ្វើឲ្យគាត់ចាកចេញពី Arsenal ដោយទទូចថាគឺវាជា “ដំណោះស្រាយ មិនមែនជាបញ្ហា” ។
កិច្ចសន្យារបស់ Aubameyang នៅ Arsenal ត្រូវបានបញ្ចប់ដោយការយល់ព្រមទៅវិញទៅមកកាលពីថ្ងៃទី ១ ខែកុម្ភៈ ដោយខ្សែប្រយុទ្ធរូបនេះ ត្រូវបាននិរទេសចេញពីក្រុមរបស់លោក Arteta បន្ទាប់ពីមានការបំពានលើវិន័យនៅដើមខែធ្នូ។
ខ្សែប្រយុទ្ធហ្គាបុងវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានដកចេញពីតួនាទីជាប្រធានក្រុមរបស់គាត់នៅកីឡដ្ឋាន Emirates និងបានចុះហត្ថលេខាជាមួយក្លឹប Barcelona លើការផ្ទេរដោយឥតគិតថ្លៃ ហើយបានចោទប្រកាន់ Arteta ថាជាអ្នកបញ្ចប់អាជីពរបស់គាត់នៅកាំភ្លើងធំ។
ពេលនេះ Arteta បានឆ្លើយតបនឹងការអត្ថាធិប្បាយរបស់ Aubameyang ដោយនិយាយថា” គ្រប់យ៉ាងយើងធ្វើគឺដើម្បីផលប្រយោជន៍របស់ Arsenal តែប៉ុណ្ណោះ ហើយយើងក៏បានសម្តែងការដឹងគុណ ចំពោះកីឡាករអន្តរជាតិហ្គាបុងរូបនេះ សម្រាប់ការងាររបស់គាត់នៅក្លឹបផងដែរ”។
“ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះអ្វីដែល Auba បានធ្វើ និងការរួមចំណែករបស់គាត់។ វិធីដែលខ្ញុំមើលឃើញខ្លួនឯងនៅក្នុងទំនាក់ទំនងនោះ គឺជាដំណោះស្រាយ មិនមែនជាបញ្ហានោះទេ”។
“ហើយនោះ គឺជាការយល់ឃើញរបស់គាត់ នោះជាអ្វីដែលគាត់បាននិយាយ ហើយអ្នកត្រូវតែគោរព”៕