ក្រុមតោខៀវ Chelsea នឹងឡើងទៅជួបក្រុមប្រេស៊ីល Palmeiras ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ FIFA Club World Cup បន្ទាប់ពីយកជ័យជម្នះលើ Al Hilal ក្នុងលទ្ធផល ១-០ កាលពីថ្ងៃពុធកន្លងទៅ។
ខ្សែប្រយុទ្ធ Romelu Lukaku ជាអ្នករកគ្រាប់បាល់តែមួយគ្រាប់គត់ សម្រាប់ការទទួលបានជ័យជម្នះនេះ។ អ្នកចាំទី Kepa Arrizabalaga ក៏លេងបានល្អដែរក្នុងការប្រកួតដ៏តានតឹងមួយនេះ ដោយការសង្គ្រោះបាល់ជាច្រើនលើក ជាពិសេសការស៊ុតដោយកីឡាករ Moussa Marega ក្នុងប្រអប់។
ក្រុមតោខៀវរំពឹងថាមានឱកាស ឈ្នះពានតែមួយគត់ដែលពួកគេមិនធ្លាប់បានឈ្នះ ក្រោមការកាន់កាប់ដោយម្ចាស់ក្លិប Roman Abramovic រយៈពេល ១៩ឆ្នាំចុងក្រោយនេះ។
គួរជម្រាបថា Chelsea នឹងប្រកួត Club World Cup វគ្គផ្ដាច់ព្រ័ត្រទល់នឹង Paalmeiras នាថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈខាងមុខនេះ ដែលជាការឈានដល់វគ្គផ្ដាច់ព្រ័ត្រលើកទី ២របស់ខ្លួនក្នុងពានរង្វាន់មួយនេះ បន្ទាប់ពីធ្លាប់ចូលរួមម្ដងកាលពីឆ្នាំ២០១២ ប៉ុន្ដែពួកគេបញ្ចប់ត្រឹមតំណែងជើងឯករងប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖