អតីតខ្សែបម្រើរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Mousa Dembele បានប្រកាសថា រូបគេនឹងចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីបញ្ចប់កុងត្រានៅឆ្នាំក្រោយនេះ ជាមួយក្លិបចិន Guangzhou FC ។
ថ្មីៗនេះ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា Mousa Dembele នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ ខណៈដែលពេលនេះ រូបគេបានចេញមុខបញ្ជាក់តែម្តងថា៖ «សួស្ដីអ្នកទាំងអស់គ្នា ជាដំបូងខ្ញុំ ចង់អរគុណចំពោះសារល្អៗ ដែលខ្ញុំទទួលបាន ឱ្យខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំនៅមិនទាន់ឈប់លេងបាល់ទេ ព្រោះខ្ញុំនៅសល់កុងត្រា ១ ឆ្នាំទៀត ហើយខ្ញុំនឹងព្យួរស្បែកជើងចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីកុងត្រានេះត្រូវបានបញ្ចប់។
គួរបញ្ជាក់ថា Dembele ធ្លាប់បានចាយពេល ៧ ឆ្នាំនៅ Spurs តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៩ មុននឹងផ្លាស់ទៅលីគចិន Guangzhou FC ដោយរកបាន ៥គ្រាប់ សម្រាប់៨២ប្រកួត៕