ដំណឹង​ល្អ​!! ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​បើ​អោយ​ដំណើរការ​សាកល្បង​នៅ​ខែកក្កដា​នេះ​ហើយ

0

ភ្នំពេញ​៖ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នា​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ថា​ផ្លូវ​ល្បឿន​លឿន នឹង​បញ្ចប់​ការ​សាងសង់​នៅ​ខែកញ្ញា ឆ្នាំ​២០២២​នេះ ដោយ​ក្នុង​នោះ​នឹង​អាច​បើក​អោយ​ប្រើ​សាកល្បង​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២២​នេះ​។

គួរ​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​មាន​ប្រវែង​សរុប​ជាង​១៩០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​៕