ក្លឹ​ប​យក្ស​នៅ​អ៊ី​តា​លី ចង់បាន​កីឡាករ Diego Costa

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Calciomercato បានអោយ​ដឹង​ថា​ក្លឹ​ប Atalanta កំពុង​សម្លឹង​មើល​កីឡារ Diego Costa ដែល​ជា​បក្ខ​ភាព​មក​ចំ​នួ​ស​កីឡាករ Duvan Zapata​។

កីឡាករ Zapata បាន​ធ្វើការ​វះ​គាត់ ក្រោយ​មាន​បញ្ហា​របួស ដូច្នេះ​ក្លឹ​ប​យក្ស​នៅ​អ៊ី​តា​លី​មួយ​នេះ ត្រូវការ​ស្វែងរក​នៅ​កីឡាករ​ណា​ម្នាក់​មក​ជំនួស​កន្លែង​គាត់​រហូត​ដល់​បញ្ចប់​រដូវ​កាល​។

នៅ​ពេល​នេះ​កីឡាករ Costa គឺ​នៅ​ទំនេរ បន្ទាប់​ពី​រូប​គាត់​បាន​ចាក​ចេញពី​ក្លឹ​ប Atletico Mineiro កាលពី​ខែមករា​កន្លង​ទៅ​។ ក្លឹ​ប Atalanta នឹង​សម្រេច​ដាក់​សំណើរ​ទៅ​កាន់​ខ្សែប្រយុទ្ធ​រូប​នេះ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​៕