បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Tercera នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាក្លឹប Tottenham កំពុងពិចារណាក្នុងការផ្ទេរយកខ្សែបម្រើក្លឹប Inter គឺកីឡាករ Arturo Vidal។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពី San Siro នៅរដូវក្តៅនេះ បន្ទាប់ពីរូបគាត់ទើបតែចូលរួមជាមួយនឹងក្លឹបនៅ Serial A រូបនេះនៅដើមរដូវកាល ២០២១-២០២២។
កីឡាករ Vidal ចង់មានការប្រកួតប្រជែងថ្មីនៅក្របខណ្ឌ Premier League ហើយក្នុងនោះ Spurs នឹងយករូបគាត់មក នៅពេលដែលគាត់ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន នៅខែមិថុនាខាងមុខ៕