ក្រុម​នេះ​ជាប់​ជា​ក្រុម​ចំណាយ​ច្រើន​ជាងគេ ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ

0

យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វី​ស CIES Football Observatory បានឱ្យ​ដឹង​ថា Manchester United មានការ​បាត់បង់​ការ​ផ្ទេរ​ដ៏​ធំ​បំផុត នៅ​ទ្វីបអឺរ៉ុប​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ។

ចាប់តាំងពី​ឆ្នាំ ២០១២ ក្រុម Man Utd មានការ​ចំណាយ​ច្រើន​ជាង​មួយ​ពាន់​លាន​អឺ​រ៉ូ ដែល​ច្រើន​ជាង​គូប្រជែង Manchester City​។ ការ​សិក្សា​បាន​បង្ហាញ​ថា​បិសាច​ក្រហម​បាន​ចំណាយ​ប្រាក់ ១,៥៤៥ ពាន់​លាន​អឺ​រ៉ូ លើ​ការ​ផ្ទេរ ហើយ​ទទួល​បាន​មក​វិញ ៤៧០ លាន​អឺ​រ៉ូ​នៅ​ក្នុង​ការ​លក់​កីឡាករ​។

Man Utd បាន​បំបែក​កំណត់​ត្រា​ផ្ទេរ​នៅ Premier League នៅ​ពេល​ដែល​ពួក​គេ​បាន​ចុះហត្ថលេខា​លើ​កីឡាករ Paul Pogba ក្នុង ឆ្នាំ ២០១៦ ក្នុង​តម្លៃ ៨៩,៥ លាន​ផោន ហើយ​គ្រោង​នឹង​មិន​ទទួល​បាន​អ្វី​មក​វិញ​សោះ សម្រាប់​ខ្សែបម្រើ​រូប​នេះ ដែល​កិច្ចសន្យា​នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

ការ​ចុះហត្ថលេខា​ដែល​មាន​តម្លៃ​ថ្លៃ​ផ្សេង​ទៀត​រួម​មាន Anthony Martial (៣៦ លាន​ផោន ) ក្នុង​ឆ្នាំ ២០១៥ និង Donny van de Beek (៤០ លាន​ផោន ) ក្នុង​ឆ្នាំ ២០២០ ។ កីឡាករ​ទាំង ២ បាន​ចាកចេញ​ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​។

ចំណែក​ម្ចាស់​ជើងឯក Premier League គឺ​ក្រុម Man City ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​តារាង​ជាមួយនឹង​ការ​ចំណាយ ៩៨៤ លាន​អឺ​រ៉ូ ។ ក្រុម​នេះ​បាន​ចំណាយ ១,៦៩៩ ប៊ី​លាន​អឺ​រ៉ូ លើ​កីឡាករ​ក្នុង​ទសវត្សរ៍​មុន ប៉ុន្តែ​បាន​លក់​ត្រលប់​មក​វិញ​ជាមួយ​ទឹកប្រាក់ ៧១៥ ប៊ី​លាន​អឺ​រ៉ូ ។

ដោយឡែក Paris St-Germain ជាប់​ចំណាត់ថ្នាក់​លេខ ៣ ដោយ​បាន​ចំណាយ ៩១៤ លាន​អឺ​រ៉ូ និង Barcelona លេខ ៤ ដែល​មាន ៦៥០ លាន ។ Arsenal បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង ៥ ជាមួយនឹង​ការ​ចំណាយ ៥៨៣ លាន ៕