ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសសេណេហ្គាល់ បានទទួលការស្វាគមន៍ដូចវីរបុរស នៅពេលពួកគេត្រលប់មកប្រទេសវិញ បន្ទាប់ពីបានឈ្នះ ពានរង្វាន់ Africa Cup of Nations ជាលើកដំបូង ។
ប្រជាជនរាប់ម៉ឺននាក់ បានអបអរការវិលត្រឡប់មកវិញញរបស់កីឡាករខ្លួន នៅទីក្រុង Dakar ដោយខ្លះអង្គុយនៅលើរថយន្ត និងរាំតាមដងផ្លូវក្នុងរដ្ឋធានី។ ចំណែកប្រធានាធិបតីសេណេហ្កាល់លោក Macky Sall ក៏បានឈរចាំទទួលក្រុមសេណេហ្កាល់ផងដែរ នៅឯព្រលានយន្តហោះ ។
សូមជម្រាបថា ក្រុមបាល់ទាត់សេណេហ្គាល់ បានគ្រងជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះជើងឯក ៧ សម័យអេហ្ស៊ីប នៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់ក្ដី ១១ ម៉ែត្រក្នុងលទ្ធផល ៤-២៕