ព្រះវិហារ៖ ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋានស្រុករវៀង និងកម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋានស្រុកជាំក្សាន្ត បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៥និង៣០នាទី មានករណីរំលោភសេពសន្ថវៈ អាយុក្រោម១៥ឆ្នាំ នៅចំណុចផ្ទះសំណាក់តោពីរ ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ការឃាត់ខ្លួនក្រុមជនសង្ស័យ តាមបណ្តឹងឈ្មោះ វ៉ាន់ រុណ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ (ម្តាយជនរងគ្រោះ)។ ជនសង្ស័យឈ្មោះ ឡុង ឆៃលាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្ទះ។ អ្នកទាំងបីរស់នៅភូមិឃុំកើតហេតុខាងលើ។
កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រហែល២២និង០០នាទី មានករណីរំលោភសេពសន្ថវៈ អាយុក្រោម១៥ឆ្នាំ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការឃាត់ខ្លួនក្រុមជនសង្ស័យ តាមបណ្តឹងឈ្មោះ ឡោត លឿម ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរទាហាន ត្រូវជាឪពុកជនរងគ្រោះ។ ជនសង្ស័យឈ្មោះ កុយ សុផៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ។ អ្នកទងបីរស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជូនសំណរឿង និងជនសង្ស័យចំនួន ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវិធីច្បាប់ ៕