ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ ២​នាក់​! សុទ្ធតែ​អាយុ​ក្រោម ២០​ឆ្នាំ

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​០៦ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉េ​ា​ង​១២ និង​៣០​នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូ​ឬ​ស្សី​ទី​២ និង​អធិការ​នគរបាល​ខណ្ឌ​៧​មក​រា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ស្តី​ពី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរ​សព្ទ័​ដៃ​) ស្ថិត​នៅ​ចំនុច​មុខ​ផ្ទះ​លេខ​211Eo ផ្លូវ​២១៧ កែង​ផ្លូវ​១៣៩ ភូមិ​៥​សង្កាត់​អូ​ឬ​ស្សី​ទី​២ ខ​ណ្ទ​៧​មក​រា រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​ខណ្ឌ​៧​មក​រា បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ចំនួន ០២​នាក់ ១-​ឈ្មោះ មាឃ សុ​វ​ណ្ណា​រ៉ាត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​បាញ់ថ្នាំ​ឡាន មាន​ទីលំនៅ​ផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ចំកា​ចេក សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ ២-​ឈ្មោះ ថន សុ​ផានិត ភេទ ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​ឡាន មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​មិន​ចាំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២ បាន​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​បញ្ជាក់​ជាល​ទ្ឋ​ផល​ឃើញ​ថា (​អវិជ្ជមាន​) ក្រុម​គ្រូពេទ្យ​បាន​មក​យក​សំណាក​ជំងឺ​កូ​វី​ដ​១៩ បញ្ជាក់​ជា​លទ្ធផល​ឃើញ​ថា (​អវិជ្ជមាន​) ។ ជន​រង​គ្រោះ​ឈ្មោះ ធី សុខ​ហេង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​២៨៣Eo ផ្លូវ​កែវ​ចិន្តា ភូមិ​១ សង្កាត់​ជ្រោយ​សង្វា ខណ្ឌ​ជ្រោយ​សង្វា ។

វត្ថុ​តាង​ដកហូត​រួម​មាន ៖
-​ទូរ​សព្ទ័​ដៃ​ម៉ាក អាយ​ហ្វូ​ន ១១​ប្រូ​មេ​ក សុ​ី​ម​លេខ ០៩៦៣៣៤៤៤០០ ជា​ទូរ​សព្ទ័​ជន​រង​គ្រោះ (​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​ហើយ​)
-​ម៉ូតូ ១​គ្រឿង ម៉ាក​ស្កូ​ពី​ពណ៌​ខ្មៅ សេរី​២០២០ ពាក់​ស្លាក​លេខ 1IM 2165 ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ឆក់
-​ទូរ​សព្ទ័​ដៃ​របស់​ជនសង្ស័យ​ចំនួន ២​គ្រឿង ម៉ាក OPPO ពណ៌​ខៀវ ១​គ្រឿង និង​ពណ៌​ខ្មៅ​១​គ្រឿង ៕

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕