មានឈុតឆាកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការប្រកួត FA Cup ជុំទី ៤ កាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នកគាំទ្រ Leicester City ម្នាក់បានរត់ទៅលើទីលាន ហើយព្យាយាមដេញវាយកីឡាករ Nottingham Forest ទាំងកំរោល។
Nottingham Forest បានទម្លាក់ម្ចាស់ជើងឯក FA Cup Leister city ចេញពីការប្រកួត ដោយទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន City Ground។
Forest រីករាយនឹងរយៈពេល ១០ នាទីក្នុងតង់ទី ១ ដែលពួកគេបានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ដោយ Philip Zinckernagel, Brennan Johnson និង Joe Worrall។
កំពុងតែអបអរជាមួយនឹងជ័យជំនះ ស្រាប់តែមានបុរសម្នាក់ ដែលជាអ្នកគាំទ្ររបស់ក្រុម Leister City បានរត់ចូលទៅលើទីលានប្រកួត ថែមទាំងបានដេញវាយ កីឡាកររបស់ Nottingham រត់ផ្អើលពេញទីលាន។
ក្រោយមក បុរសម្នាក់នោះត្រូវបានប៉ូលិសនាំទៅឆ្ងាយ ហើយឥឡូវនេះ គាត់ត្រូវបានចាប់ខ្លួន ហើយកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីស។
ថ្លែងក្នុងកម្មវិធី BBC Radio 5 Live អតីតខ្សែការពារជម្រើសជាតិអង់គ្លេស Jonathan Woodgate បាននិយាយអំពីឧបទ្ទវហេតុនេះថា «ពិតជាមានការវាយដំ ហើយវាពិតជាគួរអោយស្អប់ខ្ពើមនៅលើទីលានបាល់ទាត់។ រឿងនេះមិនគួរកើតឡើងទេ»៕
សូមទស្សនាវីដេអូខាងក្រោម៖