បរទេស៖ នៅក្នុងប្រកួតពាន FA Cup កាលពីទាបភ្លឺថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះរវាងក្រុម Man Utd និង Middlesbrough ត្រូវបានបញ្ចប់ដោយក្រុមភ្ញៀង Middlesbroughបានយកឈ្នះដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី។
ក្នុងនោះក្រុមម្ចាស់ផ្ទះ Man Utd បាននាំមុខមុននៅនាទី ២៥ ដោយការស៊ុតបញ្ចូលទីដោយកីឡាករ Sancho ហើយ Middlesbrough តាមស្មើរវិញនៅនាទី ៦៤ ដោយកីឡាករ Crooks។ ក្រុមទាំង២ត្រូវប្រកួតថែមម៉ោង ១៥នាទី ២ដងទៀត ប៉ុន្តែមិនអាចរកឃើញអ្នកឈ្នះ ទើបធ្វើការទាត់បាត់ ១១ម៉ែត្រ ដើម្បីកាត់សេចក្តី។ ក្នុងនោះក្រុម Middlesbrough បានយកឈ្នះដោយ ស៊ុតចូល ៨គ្រាប់ ខណៈ Man Utd ស៊ុតចូលតែ ៧គ្រាប់នោះទេ ព្រោះតែ Anthony Elanga ស៊ុតមិនចូល៕