ភ្នំពេញ៖ នៅវេលាម៉ោង ០២:១០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+ ម្ចាស់ទីតាំងឈ្មោះ: គ្មាន ។
– មុខរបរ: គ្មាន ។
– មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់: ផ្ទះថ្មក្រោម ឈើលើទំហំ ១២x១៥ម៉ែត្រ ។
– ខូចខាតសម្ភារៈ: ផ្ទះឈើផ្នែកខាងលើអស់ទាំងស្រុង ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: ចំនួន ០៤ នាក់ របួសធ្ងន់ចំនួន ០២ នាក់ របួសស្រាលចំនួន ០២ នាក់ ។
+ កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ ៣០ រថយន្ត ស្មើរនឹង ១២០ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មេីនឹង ០៨ ម៉ែត្រគូប ។
– រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ០៨ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៧ គ្រឿងប្រើប្រាស់ទឹកអស់ ០៧ រថយន្ត សើ្មនឹង ២៨ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើបាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅម៉ោង ០៣:៣០ នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ