Rangnick បញ្ជាក់​ថា Man Utd នឹង​អវត្តមាន​កីឡាករ ៥ រូប​ក្នុង​ជំនួប​យប់​នេះ

0

គ្រូបង្វឹក​បណ្ដោះអាសន្ន​របស់ Manchester United លោក Ralf Rangnick បាន​បង្ហើប​ថា Edinson Cavani, Alex Telles ,Victor Lindelof, Jesse Lingard និង Eric Bailly នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ទល់​នឹង Middlesbrough សម្រាប់​ជុំ​ទី ៤ នៃ​ពាន FA Cup នៅ​យប់​ថ្ងៃនេះ ។

Paul Pogba គ្រោង​នឹង​ត្រលប់​មក​ជួយ​ក្រុម​បិសាច​ក្រហម​វិញ បន្ទាប់​ពី​មាន​បញ្ហា​ក្រៅ​ទីលាន​មួយ​រយៈ ខណៈ​ដែល Aaron Wan-Bissaka, Luke Shaw និង Jadon Sancho សុទ្ធតែ​ស្ថិត​ក្នុង​ជម្រើស​ដំបូង​វិញ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក Rangnick បាន​បញ្ជាក់​ថា Cavani, Alex Telles ,Lindelof, Lingard និង Bailly នឹង​អវត្តមាន​ដោយសារ​មាន​បញ្ហា​សុខភាព ខណៈ​ដែល Mason Greenwood ត្រូវ​ក្លឹ​ប​ផ្អាក​ការងារ​ក្រោយ​ចាប់ខ្លួន​៕